SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងចំនួន២១ មានទុនវិនិយោគជិត ៦១៩លានដុល្លារ ត្រូវបាន CDC អនុម័តក្នុងខែវិច្ឆិកា


គម្រោងចំនួន២១ មានទុនវិនិយោគជិត ៦១៩លានដុល្លារ ត្រូវបាន CDC អនុម័តក្នុងខែវិច្ឆិកា
A+ A-

ភ្នំពេញ៖ គម្រោងវិនិយោគចំនួន ២១ ដែលមានដើមទុនវិនិយោគសរុបជិត៦១៩លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយបង្កើតការងារបានជិត២២ម៉ឺនកន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី០៨ ធ្នូនេះ។

CDC បានកត់សម្គាល់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិកា មានគម្រោងសាងសង់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល មានអានុភាព ៧០មេហ្កាវ៉ាត់ និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត មានអានុភាព ១០០មេហ្កាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 

គម្រោងលេចធ្លោចំនួន២ផ្សេងទៀត គឺគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ដែលមានអានុភាព ៦០មេហ្គាវ៉ាត់ ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង។ គម្រោងចុងក្រោយ គឺគម្រោងបង្កើតរោងច្រកផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

សេចក្តីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងពីទំហំទុនវិនិយោគរបស់គម្រោងវិនិយោគទាំង២១ នោះផងដែរថា ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ដល់ទៅ ៨២,៩ភាគរយ នៃទុនវិនិយោគសរុប ខណៈដែលទុនវិនិយោគមកពីប្រទេសចិនមានប្រមាណ ១៧,១ភាគរយប៉ុណ្ណោះ។ បន្ថែមពីនេះ វិស័យឧហ្សាហកម្មមានរហូតដល់ទៅ៩០ភាគរយ ខណៈដែល១០ភាយទៀត គឺស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ដែលគម្រោងទាំង២១ បានវិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី