SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់អាហារូបករណ៍៣០០កន្លែងលើជំនាញ«បច្ចេកវិទ្យាឌីជីថល» សម្រាប់សិក្សាបាក់ឌុបឆ្នាំ២០២៣នេះ


សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់អាហារូបករណ៍៣០០កន្លែងលើជំនាញ«បច្ចេកវិទ្យាឌីជីថល» សម្រាប់សិក្សាបាក់ឌុបឆ្នាំ២០២៣នេះ
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែង សម្រាប់សិស្សប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ ។ អាហារូបករណ៍ដែលផ្តល់ជូនតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងទទួលបានកុំព្យូទ័រយួរដៃ ១គ្រឿង, ការបង់ថ្លៃសិក្សា១០០% ដែលមានតម្លៃចាប់ពី៣,១០០ រហូតដល់ ២៤,៧០០ដុល្លារ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពី«អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឱ្យដឹងថា គ្រឹះស្ថានឧត្តមសិក្សាទាំង៦នោះ រួមមាន៖ ទី១. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន១៥០កន្លែង មានជំនាញទូរគមនាគមន៍ និងបណ្ដាញ (Telecommunications and Networking) និងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) និងធុរកិច្ចឌីជីថល (Digital Business)។ ទី២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន ២៥កន្លែង មានជំនាញវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronics Engineering) និងជំនាញវិស្វកម្ម និងវិទ្យាសាស្រ្តទិនន្ន័យ (Data Science and Engineering)។

ទី៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ២៥កន្លែង មានជំនាញសេដ្ឋកិច្ចឌីជីថល (Digital Economy) និងជំនាញព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)។ ទី៤. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ២៥កន្លែង មានជំនាញវិស្វកម្មសុសវែរ (Software Engineering) និងជំនាញវិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)។

ទី៥. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន ៥០កន្លែង មានជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology), ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science), សន្តិសុខសាយប័រ (Cybersecurity) និងជំនាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)។ និងចុងក្រោយទី៦ គឺសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន២៥កន្លែងមានជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science) និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)។

ចំពោះ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដែលតម្រូវឱ្យមានដូចជា៖ ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ មាននិទ្ទេសរួម A B ឬ C, ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា, តក្កវិទ្យា, ភាសាអង់គ្លេស និងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់, សិស្សដែលមានជីវភាពក្រីក្រមកពីតំបន់ដាច់ស្រយាល, ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។

គួរបញ្ជាក់ថា ការចុះឈ្មោះប្រឡងធ្វើតាមប្រព័ន្ធអនឡាញ៖ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរសព្ទ៖ ០១៥ ៣៣៥ ៨៧៧ និង០៧៧ ៣៣៥ ៨៧៧។ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់អាហារូបករណ៍ដល់សិស្សចំនួន ៥៧០នាក់កាលពីឆ្នាំ២០២១៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី