SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

Metfone នឹងផ្ដល់គម្រោងទិន្នន័យអ៊ីនធឺណិត ដល់ស្ថាប័ន EBC ដើម្បីប្រើប្រាស់ថ្នាលបណ្តុះបណ្តាល និងមាតិកាឌីជីថល


Metfone នឹងផ្ដល់គម្រោងទិន្នន័យអ៊ីនធឺណិត ដល់ស្ថាប័ន EBC ដើម្បីប្រើប្រាស់ថ្នាលបណ្តុះបណ្តាល និងមាតិកាឌីជីថល
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) និងក្រុមហ៊ុនមិត្តហ្វូន (Metfone) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអប់រំតាមប្រព័ន្ធឌីជីថល។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន Metfone នឹងផ្ដល់គម្រោងទិន្នន័យអ៊ីនធឺណិតដល់ស្ថាប័ន EBC ដើម្បីប្រើប្រាស់ថ្នាលបណ្តុះបណ្តាល និងមាតិកាឌីជីថល ក្នុងគោលដៅផ្តល់ឱកាសឱ្យសិស្សានុសិស្ស គ្រូបង្រៀន មន្ត្រីរាជការ និងប្រជាពលរដ្ឋ អាចបង្កើនការសិក្សាស្រាវជ្រាវ និងពង្រឹងគុណភាពវិស័យអប់រំ។

បើតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា កិច្ចសហការរវាងភាគីទាំងពីរ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលត្រូវការចាំបាច់នូវប្រព័ន្ធអ៊ីនធឺណិត ដើម្បីអនុញ្ញាតឱ្យសិស្ស លោកគ្រូ អ្នកគ្រូ អាចអភិវឌ្ឍន៍និងសិក្សាបន្ថែមអំពីរបៀបបង្រៀន និងរៀនដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ EBC និង Metfone ប្តេជ្ញាសហការផ្តល់ការគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរ បំពេញការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហការដូចមានកំណត់ក្នុងការMOU នាថ្ងៃនេះ។

ពិធីចុះហត្ថលេខា កាលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្ដីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី