2024-08-16
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-16
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កូរ៉េ គឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ដោយក្នុងនោះជាង ៤០% នៃទុនសរុបរបស់កូរ៉េ ត្រូវបានវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ នេះជាការលើកឡើងឯកឧត្តមបណ្ឌិត ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ក្នុងគ្រាជួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ។
ក្រៅពីសមិទ្ធផលនៃការវិនិយោគ ឯកឧត្តមបណ្ឌិត ផាក ជុងវុក ក៏បានស្នើឱ្យធនាគារជាតិបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងសាយប័រ ព្រមទាំងបញ្ជាក់ពីអាទិភាពជំរុញវិនិយោគិនកូរ៉េមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ផាក ជុងវុក បានសរសើរពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យធនាគារនៅកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់តាមការស្កេនឃ្យូអរកូត។
លោកជំទាវបណ្ឌិត ជា សិរី បានអរគុណកូរ៉េដែលផ្តល់កិច្ចសហការល្អនាពេលកន្លងមក ដូចជាការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ។ ក្នុងជំនួបដដែលនោះ លោកជំទាវ បណ្ឌិត ជា សិរី បានមានប្រសាសន៍ពីកិច្ចសហការរវាងធនាគារជាតិ និងសាជីវកម្មធានារ៉ាបរ៉ងប្រាក់បញ្ញើកូរ៉េ (KDIC) លើកិច្ចការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារជាតិផងដែរ។ ធនាគារជាតិ ចុះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ថា ភាគីទាំងពីរ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី