2025-02-13
គិត បុប្ផា
2025-02-13
គិត បុប្ផា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភាហ្វីលីពីន ពិភាក្សាតភ្ជាប់ជើងហោះហើរត្រង់ បន្ថែមលើជើងហោះហើរម៉ានីល-សៀមរាប-ម៉ានីល និងសេប៊ូ-សៀមរាប-សេប៊ូ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញភ្ញៀវទេសចរពីក្រៅតំបន់ ឱ្យមកធ្វើទស្សនាក្នុងប្រទេសទាំងពីរ និងតំបន់អាស៊ាន។
ក្នុងជំនួបនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ជឿថា កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរផ្នែកនយោបាយ និងការទូត, ទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជា អាចក្លាយជាដៃគូប្រកបដោយសក្កានុពល ក្នុងការចូលរួមធានាសន្តិសុខស្បៀងហ្វីលីពីន ពិសេសតាមរយៈអតិរេកស្រូវអង្ករ ដែលកម្ពុជាមាន ជាមួយនឹងគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែង។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី