2026-01-17
ទូច សូរិយា
2026-01-17
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្ម និងរដ្ឋបាលជលផល ស្រាវជ្រាវនិងសាកល្បងកែច្នៃត្រីខកំប៉ុង អន្ទង់ខកំប៉ុងឡើង ដោយតម្រូវឱ្យប្រើប្រាស់ត្រីធម្មជាតិរបស់យើង១០០%។
ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា ការជំរុញឱ្យមន្ត្រីជំនាញនៃនាយកដ្ឋានកសិឧស្សាហកម្មស្រាវជ្រាវនេះ គឺដោយសង្កេតឃើញថាត្រីខកំប៉ុងនៅលើទីផ្សារភាគច្រើនជាផលិតផលនាំចូល ខណៈដែលត្រីនិងអន្ទង់ស្រស់របស់យើងមានសក្តានុពលខ្ពស់តែមិនទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយ។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការផលិតនាពេលបច្ចុប្បន្នសម្រាប់តែផ្គត់ផ្គង់ជាជំនួយមនុស្សធម៌ដល់បងប្អូនជនភៀសសឹក និងមិនទាន់មានលក់នៅលើទីផ្សារក៏ដោយ តែផលិតផលទាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍ត្រឹមត្រូវតាមស្តង់ដារួចរាល់ហើយ។ នេះគឺជាជំហានថ្មីមួយនៃវិស័យកសិឧស្សាហកម្ម ដែលធ្វើឱ្យយើងកំពុងខិតទៅជិតការផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយផលិតផលនាំចូលនាពេលអនាគតយ៉ាងពិតប្រាកដ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី