SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការសាកល្បងនូវម៉ាស៊ីនបកប្រែ TranslateKh និង TranslateKH-bot ជំនាន់ទី១


ក្រសួងប្រៃសណីយ៍ ដាក់ឱ្យដំណើរការសាកល្បងនូវម៉ាស៊ីនបកប្រែ TranslateKh និង TranslateKH-bot ជំនាន់ទី១
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរសាកល្បងម៉ាស៊ីន TranslateKh ជំនាន់ទី១ នៅលើវេបសាយ និងTranslateKH-bot នៅលើតេឡេក្រាម។ ម៉ាស៊ីនទាំងនេះ មានលទ្ធភាពអាចបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសទៅភាសាខ្មែរប្រកបដោយភាពត្រឹមត្រូវ។

ក្រសួងប្រៃសណីយ៍ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ចូលរួមប្រើប្រាស់ម៉ាស៊ីន TranslateKh នៅលើវេបសាយ និងTranslateKH-bot នៅលើតេឡេក្រាម ដើម្បីផ្តល់យោបល់អំពីប្រសិទ្ធិភាពនៃការប្រើប្រាស់ម៉ាស៊ីនបកប្រែនេះ។ មតិយោបល់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនឹងរួមចំណែកកែលម្អកម្មវិធីនេះឱ្យកាន់តែប្រសើរឡើង មុននឹងដាក់ជូនសាធារណជនប្រើប្រាស់ឱ្យបានទូលំទូលាយ។

ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ អាចស្គេន QR Code ដើម្បីចូលរួមប្រើប្រាស់កម្មទាំងពីរនេះចាប់ពីពេលនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ស្តីពីការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh និង TranslateKH-bot ជំនាន់ទី១ ចុះផ្សាយនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី