2026-02-07
ទូច សូរិយា
2026-02-07
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា សក្តានុពលនៃឧស្សាហកម្មឈើដាំដែលនឹងមានតួនាទីដ៏សំខាន់ក្នុងការផ្គត់ផ្គង់ជាធាតុចូលផលិតកម្មនៃការផលិតគ្រឿងសង្ហារិម បន្ទះក្តារវ៉ែនី និងក្តារប្លាកេដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។
ក្នុងវេទិកាពន្ធដារកម្ពុជា ២០២៦ Çការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាÈ ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ពីការលេចចេញនូវកន្សោមឧស្សាហកម្មមួយចំនួនដូចជាកន្សោមឧស្សាហកម្មផ្គុំដំទ្បើងរថយន្ត, ផលិតសំបកកង់រថយន្ត, ផ្គុំដំទ្បើងកង់ និងគ្រឿងបង្គុំកង់។ ទន្ទឹមនេះ ឯកឧត្តម ជា វុទ្ធី ក៏បានទាញចំណាប់អារម្មណ៍របស់អង្គពិធីអំពីការគិតគូររបស់រាជរដ្ឋាភិបាលលើការរៀបចំខ្សែច្រវាក់តម្លៃឧស្សាហកម្មស្វាយចន្ទីដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីវិស័យដ៏មានសក្តានុពលនេះ។
ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកទ្បើងនូវក្របខណ្ឌច្បាប់ស្តីពីវិនិយោគដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១ និងអនុក្រឹត្យនៃការអនុវត្តច្បាប់នេះដែលមានភាពបើកចំហ និងគ្រប់ជ្រុងជ្រោយ ដែលការណ៍នេះបានធ្វើឱ្យបរិស្ថានវិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផល។ ជាការកត់សម្គាល់ ការរួមផ្សំនៃកត្តាទាំងនេះបានធ្វើឱ្យការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនទ្បើងយ៉ាងគំហុក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី