SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG របស់ចិន វិនិយោគលើវិស័យកំពង់ផែ និងភស្ដុភារកម្ម


កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG របស់ចិន វិនិយោគលើវិស័យកំពង់ផែ និងភស្ដុភារកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-09

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-09

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ កម្ពុជា ស្នើឱ្យក្រុមហ៊ុន Xiamen Xiangyu Group (XMXYG)របស់ចិន ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីបទពិសោធ នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែ និងគម្រោងព្រែកជីកហ្វូនណនតេជោ ដល់ក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូក្រុងសៀមិន។

ក្នុងកិច្ចពិភាក្សានេះ លោកស្រី Weng Xiaolan អនុប្រធានគណៈកម្មាធិការរដ្ឋបាលក្រុងសៀមិន ក៏បានបទបង្ហាញ និងចែករំលែកបទពិសោធ អំពីកិច្ចការងារដែលប្រទេសចិនធ្លាប់បានអនុវត្តជោគជ័យ នាពេលកន្លងមកក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ ពិសេសក្នុងក្របខ័ណ្ឌរបស់ក្រុងសៀមិន ដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើឱ្យដំណើរការរបស់តំបន់ពាណិជ្ជកម្ម។ ជាមួយគ្នានេះ តំបន់ពាណិជ្ជកម្មសេរីគំរូរបស់ចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីចិនមកកម្ពុជា កាន់តែមានភាពសម្បូរបែប បង្កើនពិពិធកម្មសេដ្ឋកិច្ចសង្គមកម្ពុជា។

តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ តំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដែលមានវិសាលភាពលើផ្ទៃដីសរុបទំហំប្រមាណ ៤៣,៧៨គីឡូម៉ែត្រក្រឡា និងតួនាទីជាមជ្ឈមណ្ឌលនៃការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលធ្វើឱ្យខេត្តហ្វូជៀន ក៏ដូចជាប្រទេសចិនទាំងមូលកាន់បង្កភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទៅកាន់ពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី