SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី ស្នើសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ ដើម្បីជំរុញការយល់ដឹងដល់អាជីវកម្មក្នុងមូលដ្ឋានតាមយន្តការច្រកចេញចូលតែមួយ


ឯកឧត្តម ហែម វណ្ណឌី ស្នើសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ ដើម្បីជំរុញការយល់ដឹងដល់អាជីវកម្មក្នុងមូលដ្ឋានតាមយន្តការច្រកចេញចូលតែមួយ
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ ដើម្បីជំរុញការយល់ដឹង និងការអនុវត្តយុទ្ធសាស្ត្រ ក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់សម្រួលឱ្យមានស្តង់ដាររួមនៃការស្នើសុំសេវាសាធារណៈ ពិសេសសម្រាប់អាជីវកម្មនៅក្នុងមូលដ្ឋាន តាមយន្តការច្រកចេញចូលតែមួយ ដូចមានចែងក្នុងយុទ្ធសាស្ត្រជាតិ។

ក្នុងជំនួបដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ជំហានបន្ទាប់ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យដាក់បញ្ចូលការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាប្រធានបទពិភាក្សាមួយសម្រាប់សន្និបាទក្រសួងមហាផ្ទៃនាពេលខាងមុខផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កំណើននៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មានសំណើចុះឈ្មោះសរុបចំនួន ៧២ ៩៩៨ ក្នុងនោះ ៨៨% បានចុះឈ្មោះតាមរយៈទូរសព្ទដៃ។ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងពីតួនាទីដ៏សំខាន់របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនស្ថិតនៅក្នុងមូលដ្ឋានដែលគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងថា ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ បានបង្កើនការផ្តល់សេវាសាធារណៈរបស់ខ្លួនចំនួន ១២%ក្នុងឆ្នាំ២០២៤-២០២៥។ ឯកឧត្តម ស សុខា ក៏បានបង្ហាញគោលបំណងក្នុងការចែករំលែកទិន្នន័យពាក់ព័ន្ធ ដោយបន្ថែមថា ក្រសួងមហាផ្ទៃប្រហែលជា មានទិន្នន័យរដ្ឋបាលច្រើនជាងគេទូទាំងប្រទេស ដែលអាចបម្រើជាប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី