2025-02-08
ឃី ភារៈ
2025-02-08
ឃី ភារៈ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជំរុញឱ្យឡាវជួយផ្គត់ផ្គង់ថាមពលអគ្គិសនីមកកម្ពុជានិងពីកម្ពុជាទៅប្រទេសជាសមាជិកអាស៊ាន ដើម្បីរួមចំណែកដល់តម្រូវការថាមពលរបស់កម្ពុជា និងទំហំពាណិជ្ជកម្ម ពិសេសភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងការកសាងបណ្តាញថាមពលអាស៊ានផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ គឺកំពុងដើរទៅមុខទោះបីមានភាពយឺតបន្តិច តែមានភាពរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា-ឡាវ ត្រូវជំរុញបន្ថែមទៀតគ្រប់កិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យ។
ក្នុងកិច្ចពិភាក្សាដដែលនេះ ឯកឧត្តមបណ្ឌិត Sonexay Siphandone ក៏បានស្នើឱ្យភាគីទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានស្របឱ្យចេញរូបរាង និងពង្រីកពាណិជ្ជកម្មថាមពល ព្រមទាំងវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសការតភ្ជាប់រវាងប្រទេសទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី