2024-11-02
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-02
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទស្សនកិច្ចរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ នៅកម្ពុជា គឺឆ្លុះបញ្ចាំងពីភាពជាដៃគូ ដែលបង្ហាញអំពីការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាពនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ក្នុងកិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម Muhammad Abdul Muhith ដែលដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ បានបញ្ជាក់ថា ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ នឹងបន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជន។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Muhammad Abdul Muhith ក៏បានពិភាក្សាក្នុងការពង្រឹង និងពង្រីកភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់ស្រ្តី និងយុវជនជាដើម។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ទស្សនកិច្ចនេះ បានផ្ដល់នូវទស្សនទាន និងការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូអំពីគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជា និងវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី