2024-09-16
ទូច សូរិយា
2024-09-16
ទូច សូរិយា
ភ្នំពេញ៖ ក្នុងរយៈពេល ២៨ឆ្នាំ ពីឆ្នាំ១៩៩៦ ដល់ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលបានសញ្ញាបត្រ/គោរមងារ បណ្ឌិតកិត្តិយស និងសញ្ញាបត្របណ្ឌិត ពីប្រទេស/ស្ថាប័នចំនួន១៤ នៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ប្រទេស/ស្ថាប័នចំនួន១៤ នៅជុំវិញពិភពលោក ដែលសម្តេចតេជោទទួលបាននោះ រួមមាន៖ ប្រទេសវៀតណាមចំនួន២, សហរដ្ឋអាម៉េរិកចំនួន២, World Peace Academy ចំនួន១, International Peace Center ចំនួន១, ប្រទេសកូរ៉េ ចំនួន៥, ប្រទេសថៃ ចំនួន៣, សហព័ន្ធរុស្សី ចំនួន១, សហភាពអឺរ៉ុប ចំនួន១, កម្ពុជាចំនួន ៣, អង់គ្លេសចំនួន១, Costa Rica ចំនួន១, ម៉ាឡេស៊ី ចំនួន១, ចិន ចំនួន១ និងឥណ្ឌូនេស៊ីចំនួន១។
សញ្ញាបត្រ/គោរមងារ បណ្ឌិតកិត្តិយស និងសញ្ញាបត្របណ្ឌិតចំនួន ២៤ ដែលសម្តេចតេជោ ទទួលបានពីប្រទេសចំនួន១៤ នោះ ដូចជា៖ ទី១. នៅឆ្នាំ១៩៩១ សញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយ ទីក្រុងហាណូយ, ទី២. ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ ពីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយសាកលវិទ្យាល័យជាតិក្រុងហាណូយ។
ចំពោះ ទី៣. ឆ្នាំ១៩៩៥ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង, ទី៤. ឆ្នាំ១៩៩៦ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេស៊ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអា ម៉េរិក, ទី៥. ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៦ បណ្ឌិតសភាសន្តិភាពពិភពលោក ផ្តល់ពានរង្វាន់សន្តិភាពពិភពលោក ជាជនទី១ នៅអាស៊ីខាងត្បូង ដែលបានទទួលនូវមហាកិត្តិយសនេះ ជាមួយគោរមងារបី គឺ សម្បត្តិវប្បធម៌មនុស្សជាតិ, អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព និងសមាជិក សមាជសន្តិភាពពិភពលោក។ រីឯ ទី៦. ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស្រ៊ី ជីនម៉យ នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេច ហ៊ុន សែន នូវមេដាយ«ការលើកកម្ពស់ពិភពលោក ដោយបេះដូងមានភាពតែមួយ», ទី៧. ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ ពីទីក្រុងសេអ៊ូល គណៈកម្មាធិការផ្ដល់ពានរង្វាន់នៃសាលាថ្នាក់ក្រោយ ឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសម្រេចជូនសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។
ចំណែកទី៨. ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០១ សាកលវិទ្យាល័យ រ៉ាមកំហែង នៃប្រទេសថៃ ប្រគល់សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ, ទី៩. ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្រុមប្រឹក្សាសាកលវិទ្យាល័យរាជផាត់បានសម្ដេចចៅប្រាយ៉ា សម្រេចប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន, ទី១០. ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តាមការសម្រេចរបស់ក្រុមប្រឹក្សាសាកលវិទ្យាល័យ Krirk នៃប្រទេសថៃ កាលពីថ្ងៃ២៤ ធ្នូ ២០១៨ បានប្រគល់ជូន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ, ទី១១. ថ្ងៃទី៦ ខែសីហា ឆ្នាំ២០០២ បណ្ឌិតសភាវិទ្យាសាស្ត ធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ឋរុស្ស៊ី ផ្តល់ជូននូវឋានៈ ជាសមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួលស្គាល់ ចំពោះស្នាដៃដឹកនាំរបស់សម្ដេច ក្នុងការធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ទី១២. ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ អភិបាលនិងព្រឹទ្ធបុរស នៃសាកលវិទ្យាល័យអន្តរជាតិអាយរីស នៃសហភាពអឺរ៉ុប បានជូនសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ព្រមជាមួយនូវមេដាយ Excellence 2004, ទី១៣. ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា សម្រេចប្រគល់ជូនសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ, ទី១៤. ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រគល់ជូនសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍» តាមការសម្រេចកាលពីថ្ងៃទី៦ មករា ២០២០, ទី១៥. ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃកម្ពុជា ទ្រង់ប្រទានជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិតសភាកម្ពុជា មានគោរម្យងារជា «បណ្ឌិតសភាចារ្យ»។ នៅថ្ងៃទី០១ មេសា ២០១១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រទានការតែងតាំង សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិតសភាកម្ពុជា។
ចំពោះ ទី១៦. ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស សម្រេចផ្តល់ឋានន្តរៈ សក្តិ អភ័យឯកសិទ្ធិ កិត្តិយស និងឋានៈ ដល់សម្តេច ហ៊ុន សែន ជា «Chartered Diplomat» ដែលមានសិទ្ធជារៀងរហូត បន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ «C Dipl», ទី១៧. ថ្ងៃទី០៧ មករា ឆ្នាំ ២០០៨ អង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាពនិងសន្តិភាពបានប្រគល់គោរមងារចំនួន២ ដូចជា៖ ព្រឹទ្ធសមាជិកមួយជីវិត និងឯកអគ្គរដ្ឋទូតដ៏ឆ្នើមនៃក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈប្រធានអង្គការ IPSP និងគោរមងារសាស្ត្រាចារ្យកិត្តិ
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី