2024-12-13
ទូច សូរិយា
2024-12-13
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យក្រុមហ៊ុន កូកា-កូឡា បង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងសហការជាមួយសហគ្រាសធុនតូច និងមធ្យម(SMEs) ក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីឱ្យកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
ក្នុងជំនួបជាមួយលោក Joseph Ho នាយកប្រតិបត្តិចប់អាណត្តិរបស់ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺត្រូវបំពេញលក្ខខណ្ឌទីផ្សារកាន់តែខ្ពស់ ដូចជាលក្ខខណ្ឌប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាដើម។ ជាមួយគ្នានេះ លោក Joseph Ho បានបញ្ជាក់ថា ក្រុមហ៊ុន ក៏មានគំនិតផ្តួចផ្តើមក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាកំប៉ុង និងប្លាស្ទិក និងការបង្កើនប្រសិទ្ធភាពធនធាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តគោលការណ៍និរន្តរភាពរបស់ក្រមហ៊ុនផងដែរ។
ក្នុងជំនួបនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើជាគំរូសម្រាប់ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេស និងសហគ្រាសក្នុងស្រុកផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តឧស្សាហកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ លោក Joseph Ho ក៏បានបញ្ជាក់ថា ក្រុមហ៊ុន គឺផ្តោតការយកចិត្តទុកដាក់លើគោលការណ៍និរន្តរភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងកិច្ចសហការជាមួយសហគ្រាសក្នុងស្រុក ក្នុងនោះ លោក Joseph Ho ក៏បានណែនាំនាយកប្រតិបត្តិថ្មី គឺលោក Paulo Gaspar Rodrigues ដែលនឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី