SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើរដ្ឋាភិបាលមានយុទ្ធសាស្រ្តបែបណា ដើម្បីពង្រីកទីផ្សារគ្រាប់ស្វាយចន្ទី?


តើរដ្ឋាភិបាលមានយុទ្ធសាស្រ្តបែបណា ដើម្បីពង្រីកទីផ្សារគ្រាប់ស្វាយចន្ទី?
ពាណិជ្ជកម្ម

2025-03-07

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-03-07

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ស្តីពីស្វាយចន្ទី ដើម្បីពង្រឹងឧត្តមភាពទីផ្សារស្វាយចន្ទីកម្ពុជាដែលជាដំណាំមានសក្តានុពល អត្ថប្រយោជន៍ជាច្រើន និងជាវត្ថុធាតុដើមសម្រាប់ផលិតជាផលិតផលផ្សេងៗ។ ក្នុងបរិបទថ្មី នៃការប្រកួតប្រជែងនេះ ដំណាំស្វាយចន្ទី អាចផ្គត់ផ្គងបានទាំងទីផ្សារក្នុងស្រុកនិងទីផ្សារពិភពលោក។

យោងតាមសៀវភៅគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារនិងការនាំចេញសម្រាប់អនុវត្ត ដើម្បីស្របទៅតាមគោលនយោបាយ ដែលមាន ដូចជា៖ ទី១. ការពង្រីកវិសាលភាពកសិពាណិជ្ជកម្ម ស្របតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងវិស័យឯកជន។

ទី២. លើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងស្រុក តាមរយៈការរៀបចំវេទិកាជំនួបធុរកិច្ចនិងអ្នកវិនិយោគរវាងអ្នកផលិត អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលស្វាយចន្ទី ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។ ទី៣. ការសម្រួលពាណិជ្ជកម្មក្នុងការនាំចេញស្វាយចន្ទី តាមរយៈការថែរក្សាទីផ្សារចាស់ការចរចាបើកទីផ្សារគោលដៅថ្មីបន្ថែម តាមគ្រប់យន្តការទាំងក្នុងតំបន់ និងពិភពលោក ការអភិវឌ្ឍកែលម្អប្រព័ន្ធភស្តុភារកម្ម ការធ្វើសុខដុមនីយកម្មប្រព័ន្ធបញ្ជារតែមួយជាតិ។

ទី៤. ការកែល្អនីតិវិធី ដែលមានស្រាប់ ការបង្កើតយន្តការ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ សំដៅជំរុញដលើការនាំចេញ និងទីផ្សារឱ្យមានប្រសិទ្ធភាព រួមទាំងបែបបទពិនិត្យទំនិញនាំចេញនាំចូល។ ការផ្សព្វផ្សាយព័ត៌មានអំពីវិធានពាណិជ្ជកម្ម ព្រមទាំងតារាងពន្ធដល់សហគមន៍អ្នកផលិត ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធដទៃទៀតតាមគ្រប់មធ្យោបាយ តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្ម វេទិការជំនួបពាណិជ្ជកម្ម យុទ្ធប្រើប្រាស់ផលិតផលខ្មែរ និងម៉ាកពាណិជ្ជកម្មជាដើម។

ទី៥ ការបង្កើនផលិតភាពដំណាំស្វាយចន្ទីប្រកបដោយការប្រកកួតប្រជែង កាត់បន្ថយថ្លៃដើមផលិតកម្មនៃផលិតផលស្វាយចន្ទី ដោយធានាបាននូវគុណភាពនិងស្តង់ដារស្របតាមតម្រូវការទីផ្សារ និងទី៦ ជំរុញការនាំចេញផលិតផលស្វាយចន្ទី តាមរយៈយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី៕

ប្រភពដកស្រង់ពីសៀវភៅ៖ គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី