SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យក្រុមហ៊ុនឯកជនរបស់ឡាវ នាំចូលជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់


រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យក្រុមហ៊ុនឯកជនរបស់ឡាវ នាំចូលជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-06

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យក្រុមហ៊ុនស៊ីណូ អាហ្គ្រីប៉ូតាស (Sino-Agri Potash Co.,Ltd) របស់ប្រទេសឡាវ ស្វែងយល់ពីតម្រូវការទីផ្សារនៅកម្ពុជាឱ្យបានច្បាស់ ដោយត្រូវនាំចូលជីកសិកម្មដែលមានគុណភាពល្អ មានតម្លៃសមរម្យ និងមានស្តង់ដាខ្ពស់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយ ឯកឧត្តម ឌិត ទីណា នៅទីស្តីការក្រសួងកសិកម្ម ក្រុមហ៊ុន Sino-Agri Potash Co.,Ltd បានបង្ហាញបំណងវិនិយោគលើធាតុចូលកសិកម្មពីប្រទេសឡាវមកប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុន ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីតេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ស្វែងយល់ពីនីតិវិធីច្បាប់ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មកម្ពុជាឱ្យបានច្បាស់លាស់ និងត្រឹមត្រូវផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី