SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ក្រុមហ៊ុននាំចេញរបស់កម្ពុជា អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស


រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ក្រុមហ៊ុននាំចេញរបស់កម្ពុជា អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស
ពាណិជ្ជកម្ម

2024-10-29

ទូច សូរិយា

ពាណិជ្ជកម្ម

2024-10-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស» ថា ក្រុមហ៊ុននាំចេញផលិតផលទាំងអស់របស់កម្ពុជា អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស។

លោកជំទាវ ចម និម្មល បានបន្តថា ផលិតផលទាំងអស់ ដែលមានដើមកំណើតនៅប្រទេសកម្ពុជា នឹងទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដែលការនាំចេញទាំងនោះ ត្រូវបានអនុលោមតាមវិធានដើមកំណើតទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP ផងដែរ។

ក្នុងពិធីបើកសិក្ខាសាលា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលទាំងពីរ ក៏មានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី