SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិន ស្នើសុំកិច្ចសហការដើម្បីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា


ក្រុមហ៊ុនចិន ស្នើសុំកិច្ចសហការដើម្បីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP) បានស្នើសុំការគាំទ្រ និងកិច្ចសហការពីក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ឃ្លាំងផ្ទុកទំនិញ ផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងគ្រាជួបពិភាក្សាការងារជាមួយឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី២៩ កក្កដា លោក Kang Shuchun នាយកក្រុមហ៊ុន CFLP ក៏បានចែករំលែកការវិនិយោគរបស់ក្រុមហ៊ុនCFLP នៅក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។ ជាមួយគ្នានេះ លោក Kang Shuchun ក៏បានសុំអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងសាធារណការ លើគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននេះបន្ថែមទៀត។

ឯកឧត្តម ហេង ណន បានបញ្ជាក់ពីគោលនយោបាយលើកទឹកចិត្តវិនិយោគិនរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ផ្ដោតលើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈបច្ចុប្បន្នកម្ពុជា កំពុងមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី