2024-01-12
SME News
2024-01-12
SME News
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសលទ្ធផលពីដំណោះស្រាយលើកង្វល់របស់ប្រជាពលរដ្ឋ ទាក់ទងនឹងតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្តសាជាថ្មី។ តម្លៃដែលកំណត់ជាថ្មីនោះ គឺបញ្ចុះតម្លៃចាប់ពី៣៣% ដល់ ៥០% ចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៥។
តាមរយៈលទ្ធផលប្រជុំរវាងក្រុមហ៊ុនវិនិយោគព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ និងក្រុមការងារចំពោះកិច្ច ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី១១ ខែមករានេះ ក្រុមហ៊ុនបានសម្រេចឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងព្រលានក្រោមរយៈពេល១៥នាទី សម្រាប់រថយន្តធុនតូចមិនលើសពី៧កៅអី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។
បន្ថែមពីនេះ ក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវនេះ ក៏បានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់សម្រាប់គ្រប់ប្រភេទយានយន្តសម្រាប់រយៈពេល២ឆ្នាំ ដោយអនុវត្តចាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤តទៅ។
តារាងតម្លៃថ្មី ដែលបានចុះតម្លៃសម្រាប់សេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ត្រូវបានកំណត់តាមប្រភេទយានយន្តចំនួន៤៖ ប្រភេទយានយន្ត A បញ្ចុះតម្លៃ៥០% នៅសល់២ដុល្លារ បើចតក្រោម១៥នាទី មិនគិតថ្លៃ។ ប្រភេយានយន្ត B បញ្ចុះតម្លៃ៤៥% នៅសល់៤ដុល្លារ បើចតក្រោម៣០នាទី មិនគិតថ្លៃ។ ប្រភេទយានយន្ត C បញ្ចុះតម្លៃ៤៥% នៅសល់៦ដុល្លារ បើចតក្រោម៣០នាទី មិនគិតថ្លៃ និងប្រភេទយានយន្ត D បញ្ចុះតម្លៃ៣៣% នៅសល់៨ដុល្លារ បើចតក្រោម៣០នាទី មិនគិតថ្លៃ។
ក្នុងដំណោះស្រាយនៃកិច្ចប្រជុំចរចាអំពីកំណត់តម្លៃថ្មីនេះ ក៏បានឯកភាពគ្នាក្នុងការបង្កើតគណៈកម្មការអន្តរក្រសួងផងដែរ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះ ទាក់ទងនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី