2024-06-12
គិត បុប្ផា
2024-06-12
គិត បុប្ផា
ភ្នំពេញ៖ អង្គការសហប្រជាជាតិកម្ពុជា ប្រកាសដល់សាធារណជនឱ្យដាក់ពាក្យចូលរួមកម្មវិធី The Blue Innovation Challenge ឬការប្រកួតប្រជែងគំនិតច្នៃប្រឌិត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពណ៌ខៀវ។ បើតាមអង្គការសហប្រជាជាតិកម្ពុជា បេក្ខជនដែលអាចចូលរួមប្រកួតបាន គឺត្រូវមានគំនិតច្នៃប្រឌិតដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
កម្មវិធីលើកកម្ពស់សេដ្ឋកិច្ចពណ៌ខៀវ នឹងផ្តោតសំខាន់លើការដោះស្រាយការបំពុលប្លាស្ទិកនៅតំបន់សមុទ្រ, លើកកម្ពស់ការនេសាទ និងទេសចរណ៍ប្រកបដោយនិរន្តរភាព។ បេក្ខជនដែលចូលរួមប្រកួត នឹងទទួលបានឱកាស រួមមាន៖ ទទួលបានមូលនិធិរហូតដល់ ៤០,០០០ដុល្លារ, ការគាំទ្រផ្នែកបច្ចេកទេស, ទទួលបានការណែនាំ និងឱកាសវិនិយោគបន្ថែម និងភាពជាដៃគូ។ សាធារណជន ដែលមានបំណងចូលរួមប្រកួត អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://bit.ly/ABICApplicationForm ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ASEAN Blue Innovation Challenge គឺជាគំនិតផ្តួចផ្តើមមួយ ដែលមានបំណងបណ្តុះដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសមុទ្រ តំបន់ឆ្នេរសមុទ្រ និងធនធានទឹកសាបក្នុងបណ្តាប្រទេសអាស៊ាន និងទីម័រខាងកើត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី