2024-05-30
ទូច សូរិយា
2024-05-30
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា នឹងគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបក្នុងខែមិថុនា ដើម្បីបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសក្នុងសហភាពអឺរ៉ុបចំនួន២ គឺប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ដែលស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៩ ឧសភា។
ក្នុងកិច្ចពិភាក្សាអំពីគម្រោងគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា កំពុងជំរុញការប្រើប្រាស់ «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy) ដើម្បីបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគផ្ទាល់ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ ដូចជា គ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារ។
ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើពិពិធកម្មវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានានៅសហភាពអឺរ៉ុប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី