2024-02-05
គិត បុប្ផា
2024-02-05
គិត បុប្ផា
ភ្នំពេញ៖ គណៈអធិបតី វាគ្មិន ភ្ញៀវកត្តិយស អតិថិជន និងសាធារណជនរាប់រយនាក់ បានចូលរួមបើកបរសាកល្បងរថយន្ត GTV ដែលជារថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា នៅក្នុងបរិវេណដឺព្រេមៀរ សែនសុខ នាថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធបើកសម្ពោធនិងបើកបរសាកល្បងរថយន្ត GTV របស់ក្រុមហ៊ុន GTV MOTOR ។
ក្នុងកម្មវិធីរបស់ក្រុមហ៊ុន GTV MOTOR ដែលបើកឱ្យសាធារណជនចូលរួមដោយសេរី ស្ថិតនៅ ដឺព្រេមៀរ សែនសុខ អគារD មានរថយន្តចំនួន៤ ម៉ូឌែល សម្រាប់ដាក់ឱ្យបើកបរសាកល្បង ដែលរួមមាន៖ SOBEN, KRUSAR, CEASAR និង KAIN ដើម្បីទទួលបានបទពិសោធពីកម្លាំង និងគុណភាពបច្ចេកទេសនៃគ្រប់ម៉ូឌែលរបស់ GTV MOTOR។
ជម្រាបផងដែរថា ការបង្កើត GTV រថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា ដើម្បីកិត្យានុភាព ការជំរុញសេដ្ឋកិច្ច និងនវានុវត្ដន៍ វិស័យឧស្សាហកម្មយានយន្តឱ្យកាន់តែប្រសើរឡើង ពិសេសជាការចាប់ផ្តើមនៃពហុវិស័យសម្រាប់ម៉ាកយីហោរថយន្តជាតិ ក្នុងនោះប្រជាពលរដ្ឋខ្មែរអាចបើកបររថយន្តម៉ាកយីហោជាតិដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់៕