SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ចិន យល់ស្របគ្នាថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ជាកម្លាំងចលកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម


កម្ពុជា-ចិន យល់ស្របគ្នាថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ជាកម្លាំងចលកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
A+ A-

រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសចិន បានយល់ស្របគ្នាថា៖ «វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។ តាមរយៈឯកឧត្តម ប៉េង ពោធិ៍នា ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងឯកឧត្តម យ៉ាង លី អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នឹងបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើន។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយនឹងឯកឧត្តម យ៉ាង លី នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងឡែបហ្សិក ប្រទេសអាល្លឺម៉ង់ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកឡើងពីសុភាសិតបុរាណខ្មែរ «មានផ្លូវ មានក្តីសង្ឃឹម» ខណៈអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនចិន លើកឡើងពីសុភាសិតចិន «បើចង់មាន ត្រូវធ្វើផ្លូវមុន»។

ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍បន្ថែមដោយសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទទួលបន្ទុកផ្នែកដឹកជញ្ជូន នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងជាបន្តបន្ទាប់ ខណៈដែលឯកឧត្តម យ៉ាង លី បានមានប្រសាសន៍ដែរថា ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តជួយគាំទ្រកម្ពុជា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ឧសភានេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី