SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារ អេស៊ីលីដា រៀបចំកម្មវិធីប្រកួតប្រជែងវិនិយោគិនដែលទិញ-លក់ភាគហ៊ុនពេញមួយឆ្នាំ២០២៥


ធនាគារ អេស៊ីលីដា រៀបចំកម្មវិធីប្រកួតប្រជែងវិនិយោគិនដែលទិញ-លក់ភាគហ៊ុនពេញមួយឆ្នាំ២០២៥
ធនាគារ-ហិរញ្ញវត្ថុ

2025-02-27

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំកម្មវិធីប្រកួតប្រជែងវិនិយោគិនដែលទិញ-លក់ភាគហ៊ុនទំហំធំជាងគេ ២០២៥ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ចំពោះ លក្ខខណ្ឌចូលរួមក្នុងកម្មវិធី មានដូចជា៖ វិនិយោគិន ត្រូវមានគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងចូលរួមជួញដូរមូលបត្រកម្មសិទ្ធិលើភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិសេសផ្តល់ជូនសម្រាប់តែវិនិយោគិនរូបវន្តបុគ្គលតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ជ័យលាភីលេខ១ នឹងទទួលបានសាច់ប្រាក់ចូលក្នុងគណនីជួញដូរចំនួន ៣ លានរៀល, ជ័យលាភីលេខ២ នឹងទទួលបានសាច់ប្រាក់ចូលក្នុងគណនីជួញដូចចំនួន ១,៥ លានរៀល និងជ័យលាភីលេខ៣ ទទួលបានសាច់ប្រាក់ចូលក្នុងគណនីជួញដូរចំនួន ៥០ម៉ឺនរៀល។ វិនិយោគិន ដែលទទួលបានជ័យលាភីនឹងប្រកាសជាសាធារណៈលើបណ្ដាញសង្គមរបស់ក្រុមហ៊ុនមូលបត្រអេស៊ីលីដា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599