2025-05-08
ទូច សូរិយា
2025-05-08
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល៤ខែ នៃឆ្នាំ២០២៥ កម្ពុជា រកចំណូលបានពីភ្ញៀវទេសចរបរទេស លើការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសសរុបជាង ២២,២០លានដុល្លារ កើនឡើង ១១,៥០% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ រយៈពេល៤ខែ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាក៏ទទួលបានភ្ញៀវអន្តរជាតិសរុបជាង ៤៧,៤ម៉ឺននាក់ កើនបាន ១២,៦៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
បើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែររយៈពេល ៤ខែនេះ កម្ពុជាទទួលបានជាង ១៥,៩៦ម៉ឺនដុល្លារ និងទទួលបានចំនួនភ្ញៀវទេសចរបរទេសសរុប ១០ ៦៤៤នាក់។ រីឯ ចំណូលពីការលក់សំបុត្រទូកវិញ កម្ពុជាទទួលបានចំណូលជាង ៧១,៧០ម៉ឺនដុល្លារ ក្នុងនោះសេវាឈ្នួលទូកទទួលបាន ៣១,៣៧ម៉ឺនដុល្លារ។
ចំពោះ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលាក្នុងរយៈពេល ៤ខែនេះ ទទួលបាន ៦,៦៣ម៉ឺនដុល្លារ និងទទួលបានទេសចរអន្តរជាតិចំនួន ៦ ៦៣៥នាក់។ ចំណែក ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានវិញ ទទួលបាន ២ ៦៣០ដុល្លារ និងមានភ្ញៀវបរទេសចំនួន ៥២៦នាក់៕
នាំមកជូនដោយ