SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា អំពាវនាវឱ្យសប្បុរសជន ក្នុងវិស័យរដ្ឋ និងឯកជន ចូលរួមបរិច្ចាគថវិកា និងសម្ភារ ក្នុងទិវា ៨ ឧសភា


កាកបាទក្រហមកម្ពុជា អំពាវនាវឱ្យសប្បុរសជន ក្នុងវិស័យរដ្ឋ និងឯកជន ចូលរួមបរិច្ចាគថវិកា និងសម្ភារ ក្នុងទិវា ៨ ឧសភា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា អំពាវនាវឱ្យសប្បុរសជន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ចូលរួមបរិច្ចាគថវិកា សម្ភារ តាមការស្ម័គ្រចិត្ត ដើម្បីគាំទ្រការងារមនុស្សធម៌ លើកកម្ពស់វប្បធម៌ចែករំលែក ដែលផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់ កាកបាទក្រហម បញ្ជាក់ថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគដល់កាកបាទក្រហម តាមរយៈក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥ នេះតទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា។

ក្នុងឆ្នាំ២០២៤ កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិ ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ផ្តល់ឱ្យអ្នកទទួលផលដោយផ្ទាល់ និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២. សុខភាព និងការ ថែទាំសុខភាពតាមសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤. ការអភិវឌ្ឍស្ថាប័ន។

គួរបញ្ជាក់ថា ទិវា ៨ឧសភា នេះ មានគោលបំណងរំលឹកដល់ខួបនៃការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងបង្ហាញពីការផ្តល់សេវាកម្មមនុស្សធម៌រយៈពេល ៧០ឆ្នាំ ក្នុងការជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅគ្រប់ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម ក្នុងពេលដែលប្រទេសជាតិ ជួបគ្រោះមហន្តរាយបង្កឡើងដោយមនុស្សនិងធម្មជាតិ ជំងឺឆ្លង មិនឆ្លង ជំងឺរាតត្បាតផ្សេងៗ និងវិបត្តិភ័យនានា ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី