SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកិច្ចការនារី នឹងបញ្ជៀបចំណេះដឹង«ហិរញ្ញវត្ថុ និងឌីជីថល» ដល់សហគ្រិនស្រ្តី


ក្រសួងកិច្ចការនារី នឹងបញ្ជៀបចំណេះដឹង«ហិរញ្ញវត្ថុ និងឌីជីថល» ដល់សហគ្រិនស្រ្តី
A+ A-

ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី នៃក្រសួងកិច្ចការនារី នឹងរៀបចំកម្មវិធីជជែកពិភាក្សា «តស់! និយាយពីហិរញ្ញវត្ថុ និងឌីជីថល» ក្រោមប្រធានបទ «យុទ្ធសាស្រ្តទាំង៧ ដើម្បីពង្រឹង និងពង្រីកអាជីវកម្មខ្នាតតូច» ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគ្រិនស្រ្តី និងស្រ្តីវ័យក្មេងដែលមានបំណងអភិវឌ្ឍន៍ភាពជាសហគ្រិន។

កម្មវិធីជជែកពិភាក្សាខាងលើ នឹងផ្តល់ឱ្យអ្នកចូលរួមនូវការទស្សនាវីដេអូសិក្សាអំពីយុទ្ធសាស្ត្រពង្រឹង និងពង្រីកអាជីវកម្មខ្នាតតូច, ការចែករំលែកបទពិសោធ និងការអនុវត្តជាក់ស្តែងពីវាគ្មិនកិត្តិយស និងឱកាសចូលរួមកម្មវិធី និងវគ្គបណ្តុះបណ្តាលអំពីហិរញ្ញវត្ថុ និងឌីជីថល។ ស្រ្តីសហគ្រិន ស្រ្តីវ័យក្មេង សិស្ស និស្សិត និងអាជីវករ នឹងទទួលបានចំណេះដឹងគ្រប់គ្រងអាជីវកម្មខ្នាតមីក្រូ និងតូច, ក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មាន និងវិធីសិក្សាខ្លួនឯងតាមរយៈបណ្តាញសង្គមរបស់ក្រសួងកិច្ចការនារី និងស្ថាប័នផ្សេងៗ ដែលបានផ្សព្វផ្សាយអំពីការអភិវឌ្ឍសហគ្រិនភាព តាមរយៈចំណេះដឹងហិរញ្ញវត្ថុ និងឌីជីថល។

កម្មវិធីពិភាក្សា «តស់! និយាយពីហិរញ្ញវត្ថុ និងឌីជីថល» នឹងរៀបចំឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:៣០នាទីព្រឹកតទៅ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី (WEDC) ដោយក្នុងនោះសហគ្រិនអាចចុះឈ្មោះបានតាមតំណភ្ជាប់ https://forms.gle/w1UuaK11bQboRY4A8


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី