2024-10-02
គន ម៉េងហុង
2024-10-02
គន ម៉េងហុង
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងពង្រីកនិងពង្រឹងប្រសិទ្ធភាព នៃការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ ដល់អ្នកដែលប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
រាជរដ្ឋាភិបាល ក៏នឹងធ្វើសកម្មភាពឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការទាក់ទាញសហគ្រាស កម្មករ និយោជិត និងបុគ្គលស្វ័យនិយោជន៍ដែលស្ថិតនៅក្នុងក្រុម ឬវិស័យអាទិភាពក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យឈានចូលក្នុងប្រព័ន្ធ តាមរយៈការពង្រឹងការផ្សព្វផ្សាយពីគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលក្នុងគោលដៅពង្រីក និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសមាគមឬអង្គការផ្សេងៗ ដែលមានការប្រមូលផ្តុំនិងធ្វើសកម្មភាពផ្ទាល់ច្រើនជាមួយអ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការជំរុញ ការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗ៕
ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី