2024-10-15
ឃី ភារៈ
2024-10-15
ឃី ភារៈ
ភ្នំពេញ៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣០ បានផ្តល់សេវាឥណទានក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣២លានដុល្លារ ដល់ពលរដ្ឋ ១១៣,២៦៨គ្រួសារ នៅខេត្តតាកែវ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងសិក្ខាសាលាមួយនៅខេត្តតាកែវ កាលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
ក្រៅពីកម្ចី ពលរដ្ឋចំនួន ១៤៨,០៣៣នាក់ ដែលរស់នៅខេត្តតាកែវ ក៏មានប្រាក់បញ្ញើសរុបចំនួន ៧៤លានដុល្លារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣០ ផងដែរ។ លោកជំទាវ ឌិត នីតា បានបញ្ជាក់នៅក្នុងសិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅខេត្តតាកែវ កាលថ្ងៃទី៩ តុលា ថា ទិន្នន័យទាំងនេះ គឺមិនបានរាប់បញ្ចូលគ្រឹះស្ថានធនាគារនោះទេ។
សូមជម្រាបថា សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីស្ថានភាព វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ នៃវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តតាកែវ ព្រមទាំងផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អ្នកចូលរួមផងដែរ។ នេះបើតាមការចុះផ្សាយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៤ តុលា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី