2024-05-07
គិត បុប្ផា
2024-05-07
គិត បុប្ផា
ភ្នំពេញ៖ កម្មវិធីទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នឹងប្រព្រឹត្តឡើងក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានសហគ្រាសធុនមីក្រូ តូច និងមធ្យម នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីទិវាជាតិ (MSMEs) ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានមានប្រសាសន៍ទាក់ទងនឹងការកំណត់យកទីតាំង ពេលវេលា ការរៀបចំឡើងជាលក្ខណៈអន្តរជាតិ និងស្របទៅតាមបរិបទជាតិកម្ពុជា។ កម្មវិធីនេះ នឹងរៀបចំឡើងក្នុងគោលបំណងសម្របសម្រួលបង្កើតឱកាស និងបណ្តាញទំនាក់ទំនងរវាង MSMEs ជាមួយរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់កំណើន និងការប្រកួតប្រជែងនៃវិស័យ MSMEs។
ក្នុងកិច្ចប្រជុំ នាថ្ងៃទី០៦ ឧសភា នេះ មានការចូលរួមពី ឯកឧត្តម ហេង សុខគង់ និងឯកឧត្តម មាន សុភា ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, ឯកឧត្តម ពៅ វណ្ណដា អគ្គនាយកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, លោកអគ្គនាយករង, ឯកឧត្តមប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ និងមន្ត្រីទទួលបន្ទុកការងាររៀបចំទិវា MSMEs នេះ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ជ្រើសយកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី