2024-11-20
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-20
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា ក្រុមហ៊ុន-រោងចក្រជប៉ុនជាច្រើនទៀតរបស់ជប៉ុន នឹងនាំយកមកនូវបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុនមកកម្ពុជា តាមរយៈការវិនិយោគ។ ឯកឧត្តម ហេង សួរ សង្ឃឹមបែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីយ៉ាគិ ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងជំនួបនោះដែរ ឯកឧត្តម ហេង សួរ ក៏បានសង្ឃឹមបន្ថែមទៀតថា ក្រុមហ៊ុនជប៉ុន ដែលជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជាទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីអាចមកស្វែងយល់ពីឱកាសវិនិយោគ និងសក្តានុពលរបស់កម្លាំងពលកម្មកម្ពុជា ពិសេសទទួលយកកម្មសិក្សាការី/ពលករដែលមានជំនាញពីកម្ពុជាបន្ថែមទៀត។
ឯកឧត្តម តាកាហាស៊ី ហ្វូមីយ៉ាគិ ក៏បានជឿជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តផ្តល់ការសម្របសម្រួល និងកិច្ចសហការនានាសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដើម្បីអាចបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ដំណើការរបស់សមាគម JCA នៅកម្ពុជា បានលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យផ្សេងៗ រួមទាំងសេវាថែទាំរថយន្ត ការថែទាំ និងការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី