SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចិន ផ្តល់ហិរញ្ញប្បទានប្រមាណ ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន៨ នៅកម្ពុជា


ចិន ផ្តល់ហិរញ្ញប្បទានប្រមាណ ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន៨ នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ចិន ផ្តល់ហិរញ្ញប្បទានទឹកប្រាក់ប្រមាណ ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន៨ នៅកម្ពុជា ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គម្រោងចំនួន៨ ដែលចិនផ្តល់ហិរញ្ញប្បទាននោះ គឺផ្តោតលើផ្នែកទេសចរណ៍ សកម្មភាពមីន កសិកម្ម និងអភិវឌ្ឍន៍ជនបទ។

គម្រោងចំនួន ៨នេះ ក៏ផ្តោតលើការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ រវាងឯកឧត្តម សុខចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃប្រទេសចិន គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមេគង្គ-ឡានឆាង។

ក្នុងជំនួបនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខចិន្តាសោភា បានអរគុណដល់ប្រទេសចិន ដោយបានបន្តគាំទ្រកម្ពុជា និងប្រទេសសមាជិកមេគង្គផ្សេងទៀត តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី