2024-11-27
ឃី ភារៈ
2024-11-27
ឃី ភារៈ
ភ្នំពេញ៖ សិក្ខាសាលាស្តីពី«ការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» គឺជាឱកាសដែលវិស័យសាធារណៈ និងម្ចាស់សហគ្រាស គ្រឹះស្ថានឯកជន និងដៃគូអភិវឌ្ឍន៍ ពិភាក្សាពីតម្រូវការ បញ្ហាប្រឈម និងធនធាន ដែលមានស្រាប់ ដើម្បីរកដំណោះស្រាយ និងវិធីសាស្ត្រពង្រឹងកិច្ចសហការអនុវត្តកម្មវិធីបណ្តុះបណ្តាលភាពជាដៃគូ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ុក ប៉ាន់ ក៏បានបញ្ជាក់ថា មានគោលបំណងពង្រឹង និងពង្រីកកម្មវិធីស្ពានចម្លងបន្តជំនាញ, កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត, កម្មវិធីហ្វឹកហ្វឺនកូនជាង, កម្មវិធីបណ្តុះបណ្តាលផ្លាស់ប្តូរជំនាញ, កម្មវិធីបណ្តុះបណ្តាលបង្កើនជំនាញ, កម្មវិធីសិក្សាផ្អែកលើការងារ និងកម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល។
បន្ថែមពីនេះ ក្នុងសិក្ខាសាលាខាងលើ ភាគីពាក់ព័ន្ធ ក៏ពិភាក្សាលើកម្មវិធីធ្វើតេស្តទទួលស្គាល់ការសិក្សា ដែលមានពីមុន និងសមត្ថភាពបច្ចុប្បន្ន ដើម្បីបើកច្រកទទួលស្គាល់ជំនាញដល់កម្លាំងពលកម្មដែលមានជំនាញ និងអាចបើកច្រកកាន់តែទូលំទូលាយសម្រាប់ការទទួលបានការបណ្តុះបណ្តាលពេញមួយជីវិតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី