SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ស៊ុន ចាន់ថុល៖ ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គឺដើម្បីពលរដ្ឋ និងការដឹកជញ្ជូនរបស់វិនិយោគិន


ឯកឧត្តម ស៊ុន ចាន់ថុល៖ ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គឺដើម្បីពលរដ្ឋ និងការដឹកជញ្ជូនរបស់វិនិយោគិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-05

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-05

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា បានបន្តខិតខំក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កិច្ចប្រឹងប្រែងទាំងនេះ គឺមិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សម្រួលដល់ការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។

ក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ(CSIS) របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល បានចែករំលែកអំពីព័ត៌មានសក្តានុពលសម្រាប់ការវិនិយោគឯកជននៅកម្ពុជា ដើម្បីទាក់ទាញ និងជំរុញវិនិយោគពីសហរដ្ឋអាម៉េរិក និងកាណាដាមកកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីបរិយាកាសវិនិយោគ សុខសន្តិភាព និងការបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទីរបស់កម្ពុជាផងដែរ។

តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការផលិតនៅកម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចផ្គត់ផ្គង់ទីផ្សាររបស់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(RCEP) ដែលមានប្រជាជនសរុបប្រមាណ ២,៣ពាន់លាននាក់។ ក្រៅពីនោះ កម្ពុជាក៏បានទទួលអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ខណៈដែលរាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ពីកង្វល់នានារបស់វិនិយោគិន តាមរយៈការរៀបចំនូវកិច្ចសន្ទនា និងរបៀបវារៈនានា មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាដើម។

គួរបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំអាស៊ាន ជាវេទិកាដែលចូលរួមដោយថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផ្សេងៗគ្នា មកថ្លែងសុន្ទរកថាគន្លឹះ ចែករំលែកអំពីព័ត៌មាន និងទស្សនទានទៅកាន់សាធារណជនទូទាំងសកលលោក។ ពាក់ព័ន្ធនឹងវេទិកានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថាគន្លឹះចំនួន ២លើក ដោយលើកទី១ នៅឆ្នាំ២០១៤ ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពល និងកាលានុវត្តភាពរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី