2024-12-05
ទូច សូរិយា
2024-12-05
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី រៀបចំបទប្បញ្ញត្តិស្តីពីការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹកស្អាត ដើម្បីផ្តល់ហិរញ្ញប្បទានដល់ទាំងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន។ នាបច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋចំនួន ៨១,៥% នៃភូមិក្រោមដែនអាជ្ញាប័ណ្ណសរុប ១០ ៦៧៩ភូមិ។
ក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ របស់កម្ពុជា គឺត្រូវសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគប្រកបដោយសុវត្ថិភាព និងថ្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០ ដែលទាមទារឱ្យយកចិត្តទុកដាក់ពីគ្រប់ភាគី។
ជាមួយគ្នានេះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបន្តថា អូស្ត្រាលីកំពុងសហការជាមួយកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត ជំរុញនវានុវត្តន៍បច្ចេកវិទ្យា និងកសាងភាពធន់នឹងអាកាសធាតុ ដែលប្រើប្រាស់បទពិសោធរបស់អូស្ត្រាលីក្នុងវិស័យទឹកស្អាតនៅកម្ពុជា ក្នុងនោះអូស្ត្រាលីនឹងបន្តធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការផ្តល់សេវាទឹកស្អាតជាសកលនៅត្រឹមឆ្នាំ២០៣០។
លោកស្រី Corinne Cheeseman នាយកប្រតិបត្តិនៃសមាគមទឹកអូស្ត្រាលី បានបញ្ជាក់ថា សមាគមទឹកអូស្ត្រាលី និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នឹងបន្តជំរុញនវានុវត្តន៍ កិច្ចសហការ និងការកសាងសមត្ថភាព ដែលផ្តល់ឱកាសដើម្បីចែករំលែកជំនាញ និងបទពិសោធនៅក្នុងវិស័យទាំងមូលផងដែរ។ ជាមួយគ្នានេះ លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបន្ថែមថា ប្រតិបត្តិករទឹកស្អាតឯកជន គឺមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តដល់សហគមន៍ជនបទរបស់កម្ពុជា ដែលប្រតិបត្តិករទាំងនេះត្រូវការការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការ និងកែលម្អគុណភាពសេវា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី