SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគមសណ្ឋាគារ នឹងទិញស្វាយចន្ទី ២៥០តោន/ឆ្នាំ ដើម្បីកែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ


សមាគមសណ្ឋាគារ នឹងទិញស្វាយចន្ទី ២៥០តោន/ឆ្នាំ ដើម្បីកែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ
ពាណិជ្ជកម្ម

2024-12-10

គិត បុប្ផា

ពាណិជ្ជកម្ម

2024-12-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមសណ្ឋាគារ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសមាគមសហព័ន្ធស្វាយចន្ទី និងសមាគមស្វាយចន្ទី នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈកិច្ចសហការនេះ សមាគមសណ្ឋាគារ នឹងទិញស្វាយចន្ទី ២៥០តោន/ឆ្នាំ រយៈពេល ៣ឆ្នាំ ក្នុងនោះ ២១០តោន សម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង ៤០តោន នឹងផលិតជាស្វាយចន្ទីវេចខ្ចប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ។

ការចុះ MOU ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា» ដែលធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្មនេះ មានគោលបំណងជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងពិធីខាងលើ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំសមាគមសណ្ឋាគារកម្ពុជា សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ផ្សារទំនើប ម៉ាត និងសហគ្រាសស្វាយចន្ទីជាច្រើនរូបផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី