2025-07-29
ឃី ភារៈ
2025-07-29
ឃី ភារៈ
ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោលចំពោះការលើកឡើងរបស់ អ្នកនាំពាក្យជើងគោកថៃ ដែលលើកឡើងថា មានការប្រយុទ្ធគ្នាកើតឡើង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹក ថ្ងៃអង្គារ ទី២៩ កក្កដា លោកជំទាវ ម៉ាលី សុជាតាបានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំរវាងភូមិភាគនៃប្រទេសទាំងពីរ ផងដែរ រួមមានយោធភូមិភាគទី ៥ ទី៤ និងទី៣ ដើម្បីជួបពិភាក្សាគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។ អ្នកនាំពាក្យរូបនេះ បានបញជាក់បន្តថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃម្សិលមិញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី