2025-05-03
គិត បុប្ផា
2025-05-03
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមប្រធានបទគោល ស្តីពី «ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» នៅខែធ្នូ ឆ្នាំ២០២៥ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្តជាផ្លូវការ។
សន្និសីទម៉ាក្រូសេដ្ឋកិច្ចនេះដែរ នឹងរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល, សិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្មបន្ថែម និងជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ផងដែរ។
ពាក់ព័ន្ធនឹងសន្និសីទម៉ាក្រូសេដ្ឋកិច្ចនេះ ធនាគារជាតិ នឹងទទួលយកអត្ថបទស្រាវជ្រាវ ដែលពាក់ព័ន្ធនឹងប្រធានបទគោល នៃសន្និសីទ ហើយអត្ថបទស្រាវជ្រាវ ដែលមានគុណវុឌ្ឍ នឹងត្រូវជ្រើសរើសឱ្យចូលរួមធ្វើបទបង្ហាញ នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១២។ អ្នកស្រាវជ្រាវដែលបានធ្វើបទបង្ហាញនឹងទទួលនូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវ នឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ ធនាគារជាតិនៃកម្ពុជា។
បេក្ខជន ដែលមានចំណាប់អារម្មណ៍ចូលរួម អាចផ្ញើសំណើស្រាវជ្រាវមកកាន់ នាយកដ្ឋានគោលនយោបាយរូបិយវត្ថុ និងស្រាវជ្រាវ តាមរយៈអ៊ីម៉ែល [email protected] ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ (៨៥៥) ១១ ៦១១ ២១៧ / ១៧ ៣៧៦ ១៦៦ ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ការជូនដំណឹងស្តីពី សំណើរស្រាវជ្រាវ ដែលត្រូវបានជ្រើសរើស នឹងធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី