2024-12-26
គិត បុប្ផា
2024-12-26
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ពីដើមចមនៃតម្លៃស្រូវនៅលើទីផ្សារខុសគ្នាដល់ទៅជាង ៥០០រៀលក្នុងមួយគីឡូ គឺទាក់ទងនឹងប្រភេទពូជ និងគុណភាពគ្រាប់ស្រូវ។
ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ លើកជាឧទាហរណ៍ដូច្នេះថា៖«ស្រូវផ្ការំដួលល្អមួយគីឡូ ១៣៥០រៀល ចំណែកស្រូវអង្ករសធម្មតា ដែលមានគុណភាពមិនល្អតម្លៃ គឺ៧៥០ ទៅ ៨៥០រៀល។ សូម្បីតែពូជដូចគ្នា តែគុណភាពខុសគ្នា ក៏អាចខុសតម្លៃគ្នាដល់ជាង ១០០រៀលមួយគីឡូដែរ»។ ជាមួយគ្នានេះដែរ មុននឹងសន្និដ្ឋានថា កសិករមិនអាចលក់ស្រូវបានចំណូលគ្រប់គ្រាន់ ដោយសារតម្លៃស្រូវថោក មិនអាចលក់បានចំណូលគ្រប់គ្រាន់ ដើម្បីទូទាត់ចំណាយដូចជា ពូជ ជី ថ្នាំ ភ្ជូរ ច្រូត គឺត្រូវសួរគាត់ពីការចំណាយសរុបក្នុងមួយហិកតា និងចំណូលសរុបក្នុងមួយហិកតា។
បើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ មន្រ្តីកសិកម្មឃុំ ដែលដាក់ពង្រាយចំនួន ២៥០នាក់ដំបូង កំពុងយកចិត្តទុកដាក់គាំទ្រដល់កសិករចំនួន ២៥០ឃុំ ក្នុងការកាត់បន្ថយថ្លៃដើមផលិតស្រូវ ឱ្យមកនៅក្រោម ៥០០រៀលមួយគីឡូ និងឱ្យកសិករងាកមកផលិតស្រូវ មានគុណភាព និងតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណេញ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ នឹងមានការពង្រាយមន្រ្តីកសិកម្មឃុំ ឱ្យធ្វើការនៅតាមគ្រប់ឃុំសង្កាត់ ដែលមានសក្តានុពលដំណាំស្រូវសរុបចំនួន ១០០០ឃុំ ដែលមានកសិករផលិតស្រូវលក់ប្រមាណ ១លានគ្រូសារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី