SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និង UNDP ចុះកិច្ចព្រមព្រៀងលើ«ការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ»ប្រកបដោយចីរភាពរបស់កម្ពុជា


ធនាគារជាតិ និង UNDP ចុះកិច្ចព្រមព្រៀងលើ«ការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ»ប្រកបដោយចីរភាពរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី«ការអភិវឌ្ឍផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា» នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

អនុស្សារណៈនៃកិច្ចព្រមព្រៀងដែលធនាគារជាតិនៃកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) របស់ UNDP នាពេលនេះ ស្របអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលើកកម្ពស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងក្នុងពិធីចុះ MOU នេះ ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធរួមមាន ក្រសួង-ស្ថាប័នរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងសហគ្រាសឯកជន ឱ្យចូលរួមសហការទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុ សំដៅលើកកម្ពស់ដំណើរការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចឈប់ទទួលគម្រោងវិនិយោគថ្មីលើផលិតកម្មអគ្គិសនីដើរដោយធ្យូងថ្ម និងពិនិត្យលទ្ធភាពបញ្ចប់ប្រតិបត្តិការរោងចក្រកំពុងដំណើរការមុនកាលកំណត់ក្នុងកិច្ចសន្យា។ តាមរយៈសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពបង្វែរគម្រោងបង្កើតរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មមួយមានអានុភាព ៧០០ ម៉េហ្គាវ៉ាត់ ឱ្យទៅជារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័ន LNG ដែលប៉ះពាល់បរិស្ថានតិចជាងវិញ។

សូមជម្រាបផងដែរថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកស្រី Subathirai Sivakumaran ប្រធានផ្នែកហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ព្រមទាំងមានវត្តមានចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ ក្រោមវត្តមានរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី