SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ស្នើឱ្យចិនបង្កើនការនាំចេញដំឡូងមី និងស្វាយចន្ទីពីកម្ពុជា ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្ម


កម្ពុជា ស្នើឱ្យចិនបង្កើនការនាំចេញដំឡូងមី និងស្វាយចន្ទីពីកម្ពុជា ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-30

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-30

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា ស្នើឱ្យចិនជួយនាំទំនិញកសិផលពីកម្ពុជា ដូចជា៖ ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

លើសពីការស្នើភាគីចិនឱ្យបង្កើនការនាំចេញ កម្ពុជា ក៏បានស្នើឱ្យចិនរៀបចំសមាសភាពប្រតិភូតាមវិស័យមកពិភាក្សាផ្ទាល់ជាមួយដៃគូកម្ពុជា លើដំណើរទស្សនកិច្ចលើកក្រោយ ដែលជាឱកាសចុះកិច្ចសន្យាធ្វើធុរកិច្ចជាក់ស្ដែងជាមួយគ្នា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅកាន់លោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃចិន។

ក្នុងជំនួបពិភាក្សា ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក Chen Jizhi បានបញ្ជាក់ពីគោលបំណងបោះទុនវិនិយោគនៅកម្ពុជា និងបានចោទជាសំណួរដើម្បីស្វែងយល់គោលនយោបាយពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម តម្រូវការទីផ្សារ បរិយាកាសវិនិយោគ និងធនធានកសិកម្មនៅកម្ពុជា ក្នុងគោលដៅចាប់ឱកាសភាពជាដៃគូកិច្ចសហការវិស័យឯកជនរវាងគ្នា។ ឯកឧត្តមរដ្ឋលេខាធិការ ស៊ាង ថៃ បានបង្ហាញការលើកទឹកចិត្តក្នុងច្បាប់វិនិយោគកម្ពុជា ការអនុគ្រោះពន្ធ ប្រើលើដីធ្លី អាទិភាពក្នុងការវិនិយោគ សម្រាប់ទំនិញដ៏មានសក្តានុពលរបស់កម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី