2024-07-02
គិត បុប្ផា
2024-07-02
គិត បុប្ផា
ភ្នំពេញ៖ វិស័យឯកជន ពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានដើរតួនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មដល់តម្រូវការប្រជាពលរដ្ឋ ហើយក្នុងនោះ MSMEs ក៏បានជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នេះជាមូលហេតុដែលរាជរដ្ឋាភិបាលអាណតិ្តទី៧ បានកំណត់គោលដៅយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យឯកជន ពិសេស MSMEs។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្តក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ MSMEs និងសិប្បកម្មកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា រាប់សិបលានក្រុមហ៊ុននៅលើពិភពលោក សុទ្ធសឹងតែជា MSMES។ ជាក់ស្តែងបច្ចុប្បន្ន MSMEs មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្មអាជីវកម្មសរុប ដែលផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ ចំណែកនៅក្នុងក្របខ័ណ្ឌអាស៊ានវិញ MSMEs មានចំនួន ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២% ទៅ ៩៩,៩%) និងរួមចំណែកក្នុងរង្វង់ ៤៤,៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាសមាជិកអាស៊ាន។
យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅកម្ពុជា ក្នុងឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមាន MSMEs ចំនួន ៧៥៣,៦៧០មូលដ្ឋាន ដែលមានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩នាក់ ក្នុងនោះស្រ្តីមាន ១,៨៤១,៣៦២នាក់។ បើតាមការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប៦៣% និងផ្ដល់ការងារលើសពី៧០% (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ទិន្នន័យទាំងនេះ បានបញ្ជាក់ថា MSMEs គឺបានដើរតួយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងបង្កើនការងារដល់ពលរដ្ឋ ហេតុដូច្នេះបានជាកម្ពុជាត្រូវចាំបាច់យកចិត្តដាក់ឱ្យកាន់តែខ្លាំងក្នុងវិស័យនេះ ដើម្បីជួយដល់វិស័យឯកជន ពិសេស MSMEs៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី