SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចិន ចង់វិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ក្នុងទម្រង់ BOT នៅកម្ពុជា


ក្រុមហ៊ុនចិន ចង់វិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ក្នុងទម្រង់ BOT នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-14

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd. របស់ចិន មានគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។ នេះបើតាមការលើកឡើងលោក Zhu Xinyuan ប្រធានប្រតិបត្តិក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd.។

ក្នុងជំនួបរវាង លោក Zhu Xinyuan និង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានពិភាក្សាសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើ។ ឯកឧត្តម សួន សុផល បានលើកឡើងពីការត្រៀមលក្ខណៈរបស់ CDC ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាននិងកំពុងធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ហើយសកម្មភាពវិនិយោគលើវិស័យថាមពលស្អាតមានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា។

ឯកឧត្តម សួន សុផល បានលើកទឹកចិត្តឱ្ក្រុមហ៊ុន China បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ២០២២-២០៤០។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី