2024-08-21
គន ម៉េងហុង
2024-08-21
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) បានពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដោយក្នុងនោះការផលិតផតខាស់ (Podcast) ផ្សព្វផ្សាយវិស័យកសិកម្មជាកិច្ចការអាទិភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបរវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក Ehsan Kabir មន្រ្តីជំនាញផ្នែកទំនាក់ទំនង នៃអង្គការ FAO ក៏បានពិភាក្សាពីកិច្ចសហការផ្តោតលើការផ្សព្វផ្សាយអភិក្រមសុខភាពតែមួយដល់សាធារណជនតាមរយៈអ្នកសារព័ត៌មាន និងការរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានអំពីការគ្រប់គ្រងជលផលសមុទ្រប្រកបដោយនិរន្តរភាព។ ពាក់ព័ន្ធនឹងការផលិត Podcast លោកជំទាវ អ៊ឹម រចនា បានណែនាំដល់មន្រ្តីជំនាញនៃអង្គការ FAO ឱ្យកំណត់យកប្រធានបទជាក់លាក់ ជាការងារអាទិភាព។
លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានផ្ដល់យោបល់មួយចំនួនដល់អង្គការ FAO ដើម្បីពិនិត្យ និងកែសម្រួលឯកសារទស្សនទាន នៃការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអភិក្រមសុខភាពតែមួយដល់សាធារណជន ក៏ដូចជាសិក្ខាសាលាផ្សព្វផ្សាយគម្រោងបច្ចេកទេសកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលគ្រោងរៀបចំក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ខាងមុខ។
លោកជំទាវ អ៊ឹម រចនា និងអង្គការ FOA នឹងជួបគ្នាម្តងទៀតដើម្បីពិភាក្សាលម្អិតពីគម្រោងនីមួយៗ មុនពេលអនុវត្តការងាររួមគ្នាជាផ្លូវការ ដើម្បីបង្កើនចំណេះដឹងដល់អ្នកសារព័ត៌មានពីវិស័យកសិកម្ម និងសុខភាពចំណីអាហារ ក្នុងគោលដៅបញ្ជូនសារត្រឹមត្រូវ និងផ្ដល់ប្រយោជន៍ទៅកាន់សាធារណជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី