SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារ ARDB ផ្តល់ឥណទានសរុបជិត ៥០០លានដុល្លារ ក្នុងនោះមាន ២៤០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករ


ធនាគារ ARDB ផ្តល់ឥណទានសរុបជិត ៥០០លានដុល្លារ ក្នុងនោះមាន ២៤០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករ
ធនាគារ-ហិរញ្ញវត្ថុ

2025-03-30

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-03-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទ្រទ្រង់ និងលើកកម្ពស់ដំណើរផលិតចំណីអាហាររបស់កសិករកម្ពុជា ដោយការផ្តល់ឥណទានពិសេស ដែលមានទឹកប្រាក់ជិត ៥០០លានដុល្លារ ក្នុងនោះមានប្រមាណ ២៤០លានដុល្លារ សម្រាប់វិស័យស្រូវអង្ករ ដើម្បីកសិករយកទៅប្រើប្រាស់ជាទុនបង្វិល និងជាទុនវិនិយោគ។ នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារ ARDB។

ឯកឧត្តមបណ្ឌិតប្រតិភូ បានស្នើសហព័ន្ធស្រូវអង្ករ ក្រុមហ៊ុន សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ រួមបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមលើវិស័យកសិកម្ម និងសន្តិសុខស្បៀង ក៏ដូចជាបញ្ហានៃការប្រែប្រួលអាកាសធាតុ ព្រមទាំងចូលរួម និងលើកកម្ពស់ការរីកលូតលាស់ នៃវិស័យស្បៀងអាហាររបស់កម្ពុជា។ ចំណែក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តគាំទ្រហិរញ្ញប្បទានក្នុងវិស័យស្រូវអង្ករ ក៏ដូចជាវិស័យកសិកម្មទាំងមូល។

ក្នុងសន្និសីទលើកទី៥ ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តភាព ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ៖ នវានុវត្តន៍ និងបរិវត្តកម្មអាហារប្រកបដោយបរិយាបន្ន ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញឱ្យកសិករខ្មែរ ត្រៀមចំខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍន៍វិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តរភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុបានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។

ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច បន្តលើកឡើងពីដំណើរការផលិតស្បៀងអាហារថា ជាធនធានកម្រ ព្រោះការប្រែប្រួលអាកាសធាតុកំពុងតែបង្កផលប៉ះពាល់ផលអាក្រក់មកលើវិស័យកសិកម្ម ដោយធ្វើឱ្យកសិករពិបាកក្នុងការផលិតកសិផលនានា ដូចជាដំណើរការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់មនុស្សទូទៅ។ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច បានលើកជាឧទាហរណ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ ការប្រៃប្រួលអាកាសធាតុបានធ្វើឱ្យប្រជាកសិករខ្មែរពិបាកទាយទុកបាននូវរដូវភ្លៀង និងរដូវប្រាំង ពិសេសការឡើងកម្តៅ បានធ្វើឱ្យការចិញ្ចឹមសត្វ និងការដាំដំណាំជួបការលំបាកថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី