SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេច ហ៊ុន សែន ជំរុញឱ្យក្រុមហ៊ុនជប៉ុន វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ទៅជាផលិតផលផ្សេងៗដែលជាតម្រូវការបន្ថែម


សម្តេច ហ៊ុន សែន ជំរុញឱ្យក្រុមហ៊ុនជប៉ុន វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ទៅជាផលិតផលផ្សេងៗដែលជាតម្រូវការបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-24

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-24

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជំរុញឱ្យក្រុមហ៊ុនជប៉ុនទាញយកផលប្រយោជន៍ និងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ទៅជាផលិតផលផ្សេងៗដែលជាតម្រូវការបន្ថែម។ តាមរយៈការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នាពេលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលដាំស្វាយចន្ទីច្រើនជាងគេ និងមានទិន្នផលកើនឡើងជារៀងរាល់ឆ្នាំ ដោយគិតត្រឹម ១០ខែដំបូងក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម ប្រហែល ៨០ម៉ឺនតោន។

ក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រទេសកម្ពុជា មានវត្ថុធាតុដើមដ៏ល្អដែលវិនិយោគិនជប៉ុនចង់វិនិយោគ បើសិនមានបច្ចេកវិទ្យាជប៉ុនកែច្នៃ នឹងធ្វើឱ្យទៅជាផលិតផលទាំងនោះប្រកបដោយជំនឿទុកចិត្ត ពិសេសអាចបន្ថែមតម្លៃទៅលើផលិតផលនោះថែមទៀត។ សម្តេច ហ៊ុន សែន បានបន្តថា ប្រទេសជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយឥតសំណងធំបំផុតដល់កម្ពុជា ប៉ុន្តែវិនិយោគិនជប៉ុនមិនទាន់មានច្រើននៅឡើយទេ មកបណ្តាក់ទុននៅកម្ពុជាទេ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានបន្ថែមថា ក្នុងនាមជាប្រទេសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន ត្រូវតែបន្តពង្រឹងទំនាក់ទំនងទាំងនយោបាយ និងជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះឱ្យកាន់តែច្រើនថែមទៀត។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅវិនិយោគិនជប៉ុនថា ផលិតផលរួមរវាងកម្ពុជា-ជប៉ុន ប្រាកដជានឹងត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការកែច្នៃក្ដឹបខ្នុរ និងសំបកខ្នុរ នឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាអាចបង្កើនការដាំដុះដំណាំនេះថែមទៀត ដែលកត្តានេះ មិនត្រឹមតែជួយដល់សេដ្ឋកិច្ច និងជីវភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបំពេញដល់គម្របព្រៃឈើរបស់កម្ពុជា ដែលធ្វើឱ្យការវិនិយោគលើ ឥណទានកាបោន នឹងទទួលផលចំណេញកាន់តែច្រើនទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី