2026-06-12
ទូច សូរិយា
2026-06-12
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួន៦ ដែលទំហំជិត ១០លានដុល្លារ។
ការចុះកិច្ចសន្យាកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ គឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់កសិករជាសមាជិក ពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ។
កិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវពូជ និងស្រូវចំណីស្តង់ដាសុវត្ថិភាព (SRP)ទាំង៦ នេះ រួមមាន ៤កិច្ចសន្យាសម្រាប់ស្រូវចំណី និង ២ កិច្ចសន្យាសម្រាប់ស្រូវពូជ ដែលជាកិច្ចសន្យាមានសុពលភាពរយៈពេលពេញមួយឆ្នាំ ឬពីររដូវកាលដាំដុះ។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអបអរសាទរចំពោះកសិករជាសមាជិកសហគមន៍ទាំងអស់ និងបានកោតសរសើរដល់ដៃគូវិស័យឯកជន ដែលបានចូលរួមសហការគាំទ្រ និងជួយពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយនិរន្តរភាព៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី