2025-03-27
គន ម៉េងហុង
2025-03-27
គន ម៉េងហុង
ភ្នំពេញ៖ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រង នៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រកម្ពុជា ឱ្យសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកស្រីនាយិកាធនាគារពិភពលោក បានសរសើរពីការរីកចម្រើនរបស់កម្ពុជាគ្រប់វិស័យ និងបានលើកឡើងអំពីការអនុម័តលើឯកសារ ស្តីពី «ក្របខ័ណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩» ផងដែរ។ ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំ រវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយលើកទឹកចិត្តរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគទុន និងវិធានការគន្លឹះ ដែលធានាបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសលក្ខណៈអំណោយផលសម្រាប់វិស័យឯកជនធ្វើសមាហរណកម្ម និងពង្រឹងភាពធន។ ក្នុងជំនួបដដែលនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីគោលនយោបាយ និងវិធានការនានា របស់រដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម ជំរុញកំណើន និងការអភិវឌ្ឍ ដែលផ្តោតលើវិស័យ ដូចជា៖ សេដ្ឋកិច្ច, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យឡូជីស្ទីក ជាដើម។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការដាក់ចេញនូវវិធានការរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការពង្រឹងវិស័យសុខាភិបាល និងការបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី