SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចំនួន៣ ចង់ពង្រីកចង្វាក់ផលិកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា


ក្រុមហ៊ុនចំនួន៣ ចង់ពង្រីកចង្វាក់ផលិកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា
ពាណិជ្ជកម្ម

2025-04-05

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣ ចង់ពង្រីកចង្វាក់ផលិកម្មនៅកម្ពុជាលើវិស័យយានយន្ត និងអេឡិចត្រូនិក។ តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួន៣ នោះមានដូចជា៖ ក្រុមហ៊ុន CART TIRE CO., LTD. ជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត, ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd. ជាក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្ត និងក្រុមហ៊ុន Soyang Decorative Lighting (Cambodia) Co., Ltd.ជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារអំពូលអគ្គិសនី។

ក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកចំនួន៣នេះ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីប្រតិបត្តិការ, ខ្សែច្រវ៉ាក់ផលិតកម្ម, បញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុន ដើម្បីជាធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ(២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុន៣ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានចក្ខុវិស័យការដឹកនាំច្បាស់លាស់សម្រាប់ជំរុញនិងអភិវឌ្ឍន៍វិស័យវិនិយោគ និងឧស្សាហកម្មកម្ពុជា ពិសេសការយកចិត្តទុកដាក់ថែទាំដល់ក្រុមហ៊ុនដែលបានមកវិនិយោគមានការលូតលាស់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599