2024-09-22
គិត បុប្ផា
2024-09-22
គិត បុប្ផា
ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) នឹងរៀបចំកម្មវិធី Expand North Star Startup Pitch Competition-Cambodia នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែងជ្រើសរើសក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថលកម្ពុជា។ ចំពោះជ័យលាភី នឹងបានទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Expand North Star 2024 (Dubai, UAE) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ កម្មវិធីប្រកួតប្រជែងនៅទីក្រុងឌូបៃ នឹងរៀបចំឡើងនៅថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៤ ដោយក្នុងនោះក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថលជ័យលាភី នឹងទទួលបានការឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅកំឡុងពេលចូលរួមកម្មវិធី។ លើសពីនេះ ក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថលកម្ពុជា នឹងមានឱកាសទទួលបានប្រាក់រង្វាន់ រហូតដល់ ២០ម៉ឺន ដុល្លារសហរដ្ឋអាម៉េរិក។
កម្មវិធីជ្រើសរើសក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល ដែលសហការដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី (Block71) នេះ ធ្វើឡើងដើម្បីលើកកម្ពស់កិត្យានុភាពរបស់ក្រុមហ៊ុនកម្ពុជា លើឆាកអន្តរជាតិ ទទួលបានឱកាសវិនិយោគ និងបង្កើនបណ្តាញទំនាក់ទំនងជាមួយធុរកិច្ចថ្មីដែលមានសក្តានុពលពីប្រទេសផ្សេងៗ។ ចំពោះក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថលកម្ពុជា ដែលចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីខាងលើ អាចដាក់ពាក្យចូលរួមតាមរយៈតំណភ្ជាប់ https://cdsr.co/enskh ឱ្យបានមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី។ សាធារណជន អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០១២ ៤៩៥ ៩១៦៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី